អីយ៉ា! ហ៊ិន ចាន់នីរ័ត្ន ធ្លោយមាត់និយាយបែបនេះទៅកាន់ សេង មង្គល ធ្វើឲ្យហ្វេនៗរំភើប!(មានវីដេអូ)

ដោយសារតែទំនាក់ទំនងដ៏ល្អ និងកាន់តែស្និតស្នាលគ្នាខ្លាំងឡើងៗ ជាហេតុធ្វើឲ្យមួយរយៈចុងក្រោយនេះហ្វេនៗជាច្រើនចង់ឲ្យពិធីការិនីរូបស្រស់កញ្ញា ហុិន ចាន់នីរ័ត្ន និងលោក សេង មង្គល មានទំនាក់ទំនងស្នេហានិងគ្នា ព្រោះមើលទៅអ្នកទាំងពីរពិតជាសក្ដិសមគ្នាខ្លាំងណាស់។

ដោយឡែកថ្មីៗនេះអ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង នៅពេលឃើញវីដេអូបង្ហាញពីសកម្មភាពអ្នកទាំងពីរកំពុងតែ និយាយវីដេអូមើលមុខគ្នា ហើយកញ្ញា ហុិច ចាន់នីរ័ត្ន ក៏បាននិយាយរឿងផលិតផលថែសម្រស់របស់ខ្លួន ដែលបានឱ្យ លោក សេង មង្គល យកទៅប្រើ ខណៈនោះ អ្នកគាំទ្រក៏បានសួរទៅកាន់ តារាស្រីរូបនេះថា «ឱ្យហើយយកលុយអត់បង?» ស្រាប់តែ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយថា៖ «ឱ្យ Free ព្រោះ ជាមនុស្សដែលបងស្រឡាញ់»។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងមិននឹកស្មានថាតារាស្រីរូបនេះ ហ៊ានប្រើពាក្យយ៉ាងផ្អែមល្ហែមបែបនេះទៅកាន់លោក សេង មង្គល នោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

@ydsb2អាយដលឡាយថ្ងៃមិញអត់បានមើល ស្ដាយណាស់អត់បានផាក់ជញ្ចាំង🤣😆😆😍❤❤🖤🤎♬ សំឡេងដើម – ស្រីស្រស់ ហ្វេនតារា ខ្មែរ🎬

អត្ថបទដោយ៖ស៊ីវលី