កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ អ្នកគាំទ្រម្នាក់បាន ជួបជាមួយតួឯកប្រុសក្នុងរឿង “Saja: The Divine Fury” ក្នុងសន្និសីទ Jamsil បានបង្ហោះរូបរបស់នាង ជាមួយតារាប្រុសរូបនេះ ខណៈក្នុងរូបនោះ គេសង្កេតឃើញថាតារាប្រុសPark Seojoon សភាពស្គមប្លែកខុសពីពេលធម្មតា។
ជាក់ស្តែងនៅពេលដែល អ្នកគាំទ្របានឃើញរូបនោះ ពួកគេបានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំង ដល់តារាប្រុសរូបនេះ ហើយពួកគេថែមទាំងបាន ចូលបញ្ចេញមិតិ ខាងក្រោមរូបនោះថា៖
“ហេតុអ្វីក៏គាត់មើល ទៅស្គមខ្លាំងម្ល៉េះ?”
ស្របពេលដែលនារី ជាម្ចាស់រូបបានចូលឆ្លើយតប ទៅអ្នកcomment នោះថា៖
“គាត់បាននិយាយថា កាលពីពេលថ្មីនេះគាត់បានស្រកគីឡូខ្លះ”។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរបស់Park Seo Joon ដែលមានចំណងជើងថា “The Divine Fury” ក៏បានបើកសម្ពោធ និងបានចាក់បញ្ចាំងក្នុង រោងភាពយន្តនៃ ប្រទេសកូរ៉េ ហើយក៏ត្រៀមនឹងមាន ចាក់បញ្ចាំងក្នុងរោងកុនខ្មែរ ក្នុងឆាប់ៗនេះផងដែរ៕