លឿនពេកហើយ! វីដេអូសកម្មភាព Gratik ​ឡើងទូក​នៅកំពង់ផែដែលហ្វេសប៊ុក Tangmo ​បង្ហោះ​មិនបានប៉ុន្មានក៏លុបវិញបាត់!

កាលពីម្សិលមិញនេះ គណនីហ្វេសប៊ុករបស់អតីតតារាសម្ដែងថៃស្រីដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ធ្លាក់ទូក Tangmo ស្រាប់តែមានសកម្មភាពបង្ហោះរូបភាព និង Story ខ្លីៗ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសមានបង្ហោះសារទាក់ទងនិងមនុស្ស៥នាក់ដែលនៅរួមទូកជាមួយនោះជាច្រើនទៀតផង។

ជាក់ស្ដែងកាលពីយប់មិញនេះ គណនីហ្វេសប៊ុកនោះបានបង្ហោះវីដេអូបង្ហាញពីសកម្មភាព Gratik ​ឡើងទូក​នៅកំពង់ផែមុន Tangmo ជួបគ្រោះថ្នាក់ ហើយគណនីនោះថែមទាំងភ្ជាប់ជាមួយសារយ៉ាងដូច្នេះទៀតថា៖

«យើងមិន​បាននោម​នៅក្រោយ​ទូកទេ។ ​សូម្បីតែទូក​ដែលចត​ចោល​នៅមានរលក ​ឯងនៅតែ​តោងដៃបុរស ​២នាក់ ឱ្យគេ​ជួយ។ ​យើងមិនអាច​និយាយបានទេ កុំនិយាយ​បង្កាច់បង្ខូច​យើងអី ​សម្លាញ់»

យ៉ាងណាមិញ ក្រោយវីដេអូនេះបង្ហោះចេញនិងមានអ្នកចាប់អារម្មណ៍កាន់តែច្រើនឡើងៗ មិនបានប៉ុន្មានផង ស្រាប់តែម៉ោងប្រមាណ ​៩:៥០នាទី វីដេអូដែល​​បានឃើញ​​នៅក្នុង​បណ្តាញ​​សង្គម ​ត្រូវបាន​បាត់​ចេញ​ពី​គណនីហ្វេសប៊ុកនោះវិញ ធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងតែម្ដង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី