ស្រីស្អាត​​ វណ្ណី ថ្មីៗនេះ​កែសម្ភស្សស្អាតមែនទែន ប្លែង​អារម្មណ៍ណាស់ដោយកែ​ត្របកភ្នែក មាន​រាងធំ​ខ្មៅ​រលើប​រលោង

ហើយក្នុងមួយរយៈពេលនេះ វណ្ណីកា ហាក់ដូចជា​មិនសូវមានពេល ចូលប្រឡូកសិល្បៈឲ្យបានដិតដល់នោះទេ ដោយ​នាងរវល់នឹងមុខជំនួញរកស៊ីរបស់នាង ឲ្យកាន់តែប្រសើរជាងមុន។

អ្វីដែលគេសម្គាល់ឃើញ និងគិតថា មានការខុសប្លែកលើសម្រស់របស់នាង ជាងមុននោះគឺ ត្របកភ្នែករាងធំក្រាស់ខ្លាំង ព្រោះថា ត្របកភ្នែករបស់តារាស្រីរូបនេះ កាលពីមុនសឹងតែមើលមិនឃើញថា នាងមានត្របកភ្នែកនោះទេ។

ចំពោះការប្រែប្រួលបែបនេះ ក៏មានហ្វេនជាច្រើន បានគិតថា​មានភាពស្រស់ស្អាតខ្លាំងផងដែរ កាន់តែមានការទាក់ទាញ ដែលឃើញរង្វង់ភ្នែក រាងធំដូចតុក្កតាប្លែកដូចជាកូនកាត់ យ៉ាងដូច្នេះដែរ។

យ៉ាងណាមិញ ការកែកុនបន្តិចបន្តូច ទៅលើរឿងសម្ផស្ស ជារឿងធម្មតាទៅហើយ សម្រាប់មនុស្សស្រី នាពេលបច្ចុប្បន្ន ព្រោះថា សម្រស់ធម្មជាតិ មិនអាចល្អឥតខ្ចោះ​ ទៅតាមបំណងប៉ងប្រាថ្នារបស់ខ្លួនបាននោះទេ ទាល់តែមានការថែមថយខ្លះ ទើបសម្រស់ ក៏អាចស្អាតទៅតាមនោះផងដែរ៕