ចេញមុខហើយ! បងប្រុស Tangmo ស្រាប់តែនិយាយបែបនេះ ក្រោយឃើញហ្វេសប៊ុក Tangmo មានសកម្មភាពបែបនេះ!

ជាការពិតណាស់ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញគណនីហ្វេសប៊ុករបស់អតីតតារាថៃ Tangmo ស្រាប់តែមានសកម្មភាពបង្ហោះសារនិងវីដេអូឡើងវិញ ខណៈដែលម្ចាស់គណនីបច្ចុប្បន្ននេះបានស្លាប់បាត់ទៅហើយ។

ក្នុងនោះផងដែរ ងាកទៅចាប់អារម្មណ៍បងប្រុសបង្កើតអតីតតារាស្រីរូបនេះវិញ ដោយពេលឃើញគណនីហ្វេសប៊ុករបស់ប្អូនស្រីមានសកម្មភាព បង្ហោះរូបភាពនិងវីដេអូជាបន្ដបន្ទាប់បែបនេះលោកក៏បានចេញមុខនិយាយបែបនេះថា៖

«ហ្វេសប៊ុករបស់ប្អូនស្រីខ្ញុំពិតមែន តែខ្ញុំមិនដឹងទេថាអ្នកណាអ្នកលេង ហើយអ្នកជាអ្នកណា តែថាបើមានរបស់ល្អៗ  បង្ហាញឱ្យអស់មក ដាក់ឱ្យខ្លាំងៗទៅ»

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល ព្រោះមើលទៅបងប្រុសបង្កើត Tangmo ក៏កំពុងតែគាំទ្រអ្នកដែលបង្ហោះរូបភាពនិងវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ Tangmo ដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី