ស្អាតប៉ុណ្ណឹងហើយ! សួស​ វីហ្សា ទៅក្រៅប្រទេស វះកាត់ច្រមុះបន្ថែម ប្រែសម្រស់ឡើងប្លែក!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងសំបូរប្រជាប្រិយភាពអ្នកនាង សួស វីហ្សា ដែលបច្ចុប្បន្ននេះអ្នកនាងតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយសកម្មភាពក្នុងបណ្ដាញសង្គម មិនថាលក្ខណៈឯកជន ឬក៏ជាមួយក្រុមគ្រួសារនោះទេ។

ជាក់ស្ដែងថ្មីៗនេះអ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង នៅពេលឃើញរូបភាពបង្ហាញពីសកម្មភាពអ្នកនាងសម្រាកនៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាន់កែច្រមុះបន្ថែម ហើយក្រោយពេលវះកាត់បាន៣ថ្ងៃ មើលទៅសម្រស់អ្នកនាងកាន់តែស្អាតប្លែក បន្ទាប់ពីអ្នកនាងបានបង្ហោះរូបភាព២សន្លឹកកំពុងតែញុាំអាហារនៅតាមផ្លូវ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាកាន់តែសរសើរតារាស្រីរូបនេះ និងរំភើបចិត្តជំនួសតារាស្រីរូបនេះ ដែលក្រោយពេលវះកាត់បន្ថែមក្ដោងច្រមុះរួច ប្រែសម្រស់កាន់តែស្អាតប្លែកបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី