អត់ដែរដឹងសោះ! វង្ស តារារតនា ហៅ ហ្សូណូ ថា «ប្ដី» ពេញៗមាត់ តាមពិតទំនាក់ទំនងអ្នកទាំងពីរបែបនេះ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីពេលចូលរួមកម្មវិធីជជែកកម្សាន្តតារាចម្រៀងលោក វង្ស តារារតនា ធ្លាប់បកស្រាយរួចមកហើយ ពីភាពស្និតស្នាលរវាងលោកនិងលោក ហ្សូណូ ដែលកន្លងមកអ្នកទាំងពីរតែងតែហៅគ្នាថា «ប្ដី» គ្រាន់តែជាមិត្តភាពធម្មតា និងការលេងសើចរបស់អ្នកទាំងពីរកន្លងមកតែប៉ុនណោះ។

ក្នុងនោះផងដែរ អ្វីដែរកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង គឺនៅថ្ងៃខួបកំណើតលោក ហ្សូណូ យើងបានឃើញលោក វង្ស តារារតនា បានបង្ហោះរូបភាពជាមួយលោក ហ្សូណូ កាលពីចូលប្រឡូនសិល្បៈដំបូងៗ និងថែមទៀតរៀបរាប់សារយ៉ាងដូច្នេះថា៖

«រីករាយថ្ងៃកំណើតសម្លាញ់ Ke Sovannareth ហ្សូណូ (ម៉ែណូ) សុំជូនពរឱ្យសម្លាញ់ជោគជ័យគ្រប់ភារកិច្ច មានប្រជាប្រិយភាពកាន់តែខ្លាំង មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និង ធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ក៏ជួបតែសុខសប្បាយរហូត…! ប្តី….!»។ អ្វីដែលកាន់តែផ្អែមល្ហែមធ្វើឱ្យមហាជនមិនគិតថាពួកគេលើសពីមិត្តធម្មតានោះគឺ ហ្សូណូ បានតបវិញយ៉ាងផ្អែមថា ៖ «អរគុណប្ដី»

តាមរយៈសារនោះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានអ្នកទាំងពីរគឺជាមិត្តសម្លាញ់និងគ្នាយូរឆ្នាំមកហើយ ហើយក៏សរសើរពីទំនាក់ទំនងដ៏ល្អរបស់អ្នកទាំងពីរមកទល់និងបច្ចុប្បន្ននេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី