Mario មោទនភាពនឹងខ្លួនឯងពេលបានដឹងថាជាប់ចំណាត់ថា្នក់លេខ៤ក្នុងចំណោមតារាដែលមានតម្លៃខ្លួនខ្ពស់ជាងគេ!

កាលពីថ្ងៃទី 18 ខែឧសភា Mario Maurer បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយត្រូវបានសួរអំពីការក្លាយជាតារាកំពូលបានជាប់ចំណាត់ថា្នក់លេខ៤ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ។ តារា​ប្រុស​សង្ហា​ញញឹម​តប​ថា​អ្នក​គ្រប់​គ្រង​មិន​ដែល​ប្រាប់​គាត់​អំពី​រឿង​នេះ​ទេ។ កំពូលតារានិយាយថាវាមិនដល់ថ្នាក់នឹងនោះទេ ហើយតម្លៃខ្លួនរបស់ខ្លួនទទួលបានដោយសមហេតុសមផលដែរ។

Mario Maurer និយាយលេងសើចថាខ្លួនពិតជាស័ក្តិសមណាស់ដែលទទួលបានតម្លៃខ្លួនច្រើន ព្រោះគាត់អាចច្រៀងបាន ហើយក៏ជាអ្នកកម្សាន្តដ៏ល្អផងដែរ។ បើតាម The Joi បានឲ្យដឹងថា Mario Maurer ទទួលបាន ១០ម៉ឺនបាតក្នុងមួយវគ្គសម្រាប់សម្តែងក្នុងរឿងមួយ។
Eriya