កាន់តែមានតម្រុយហើយ! ធ្លាយសារសំឡេងថ្មីសង្ស័យជាសម្ដីអ្នកនៅលើទូកជាមួយតារាស្រី Tangmo!

ក្រោយពេលឃើញគណនីហ្វេសប៊ុកផេករបស់អតីតតារាស្រី Tangmo មានសកម្មភាពឡើងវិញ ក៏មានរូបភាព វីដេអូ និងសារសម្លេងប្លែកៗជាច្រើនបានចែកចាយក្នុងបណ្ដាញសង្គម ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍ និងជជែកវែកញែកករណីនៃការស្លាប់របស់អតីតតារាស្រីរូបនេះសារជាថ្មីបន្ដបន្ទាប់ផងដែរ។

យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងគឺ ថ្មីៗនេះស្រាប់តែធ្លាយវីដេអូ ជាសំឡេងដែលមហាជនសង្ស័យថាជាសំឡេងអ្នកនៅលើទូកជាមួយ Tangmo ដោយក្នុងវីដេអូនោះគេលឺយ៉ាងដូច្នេះថា៖

«គួរឱ្យខ្លាច, យកវាមកចោលទីនេះ ប្រយ័ត្នមានអ្នកមកឃើញ, អាណិតវាណាស់, ហើយឥឡូវយើងទៅជួបគ្នានៅកន្លែងចាក់ប្រេងធ្វើអី?»

គួរបញ្ជាក់ផងដែរថា តាមរយៈវីដេអូសម្លេងនេះគេមិនទាន់ប្រាកដច្បាស់ថាជាសម្លេងអ្នកដែលនៅលើទូកជាមួយ Tangmo ១០០%នោះទេ ចំពោះរឿងរ៉ាវច្បាស់លាស់ មានតែរងចាំតាមដានបន្ដទៀតតែប៉ុនណោះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី