ដល់ម្លឹង​ផង ! ផលិត​កម្ម JYP ប្រកាសភ្លាមៗថា មានតែសមាជិក​ម្នាក់​ប៉ុណ្ណោះក្នុងក្រុម​ TWICE ដែលមាន​ស្នេហា

កូរ៉េខាងត្បូង ៖ ថ្មីៗនេះបន្ទាប់ពីសមាជិកក្រុម TWICE ២នាក់ត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហា បានធ្វើឲ្យអារម្មណ៍អ្នកគាំទ្រចំនួនធំ ប្រែជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែសំណាងល្អដែលផលិតកម្ម JYP ប្រកាសភ្លាមៗថា មានតែសមាជិកម្នាក់ប៉ុណ្ណោះដែលមានទំនាក់ទំនងស្នេហា គឺនោះ Jihyo។ ចំណែកឯពាក្យចចាមអារ៉ាមថា Momo មានទំនាក់ទំនងស្នេហានោះ វាមិនមែនជាការពិតទេ។

ដោយសារតែភាពជ្រួលច្របល់នេះ ក្រុមអ្នកគាំទ្រស្រាប់តែបង្ហើបតែម្ដងថា ពួកគេមានបំណងសុំឲ្យ Sana កុំទាក់ទងអ្នកណា ដើម្បីពួកគេ។

After Footer (Active) - damrei Mr1 Zone2

ការបង្ហោះរបស់ហ្វេនៗទាំងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែក្នុងនោះដែរ ក៏មានមតិរិះគន់ជាច្រើន បានលើកឡើងថា ការបង្ហោះបែបនេះ ធ្វើឲ្យ Sana ក៏ដូចជាសមាជិកក្រុមដទៃទៀត មានសម្ពាធ ព្រោះពេលនេះសមាជិកក្រុម Twice ទាំងអស់អាចមានសិទ្ធ មានទំនាក់ទំនងស្នេហាបាន ប្រសិនបើពួកគេចង់។

ម៉្យាងនេះជារឿងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ដែលសូម្បីតែខាងផលិតកម្ម ក៏មិនហាមផង ដូច្នេះហេតុអ្វីហ្វេនៗមួយចំនួន បែរជាផ្ដល់សម្ពាធដល់នាងដូច្នេះ?

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន បានបង្ហាញក្ដីស្រលាញ់ទៅកាន់សមាជិកក្រុម Twice ទាំងអស់ ហើយប្រកាសថា ពួកគេនឹងចូលរួមអបអរ សុភមង្គលរបស់សមាជិកគ្រប់ៗគ្នា៕