Aum Patcharapa តាមទាន់ជាន់កែងហៃសូ Pok បណ្ដើរស្រីផ្សេងទៅញុំាអាហារពេលល្ងាចសួរផ្ទាល់ថាសង្សាថ្មីមែនទេ…តែគ្រប់គ្នាបែរជាចាប់អារម្មណ៍ពាក្យ…! មានវីដេអូ
មានសកម្មភាពអោយហ្វេនៗបានសើចរឹងពោះទៀតហើយ សម្រាប់គូររបស់ Aum Patcharapa ជាមួយនិងម្ចាស់ចិត្តអ្នកជំនួញធំហៃសូ Pok ថ្វីត្បិតតែមិនទាន់មានម្ខាងណាបញ្ជាក់ពីឋានៈរវាងអ្នកទាំងពីរច្បាស់លាស់ថាជាសង្សា តែទង្វើរនិងទំនាក់ទំនងរបស់អ្នកទាំងពីរក៏ច្បាស់ជាងពាក្យសម្ដីមករហូត
ប៉ុន្ដែក្នុងពេលថ្មីៗនេះមានរឿងអោយសើចម្ដងទៀត នៅពេលខាងស្រីចេញមកផុសវីដេអូក្នុង IG story តាមទាន់ហៃសូ Pok លួចបណ្ដើរនារីផ្សេងទៅញុំបាយពេលល្ងាចកៀកកើយគ្នាយ៉ាងមានក្ដីសុខ ព្រមជាមួយនិងប្រយោគថា “សូមអោយអ្នកបានគេហើយមានសំណាងល្អ”
ដោយនៅក្នុងវីដេអូ Aum បានសួរហៃសូ Pok ថា “យើងបានជួបស៊ៀម្នាក់មកជាមួយស្រីស្អាត ស៊ៀចាមានសង្សាថ្មីហើយមែនទេ?” មុននិងអ្នកកាន់កាមេរ៉ាបែរទៅរកនារីក្បែរខ្លួន ដល់ពេលឃើញមុខផ្ទុះសំណើចតែម្ដង ព្រោះនារីដែលថានិងគឺជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់នាងហ្នឹងឯងបង A. Supachai
ចំណែកឯហៃសូ Pok និយាយឡើងថា “អត់ទេ សង្សាម្នាក់ដដែលតើ នេះស្រីក្មេងតើ” កញ្ញា Aum ឆ្លើយតបវិញថា “សង្សាម្នាក់ដដែលឬ តែហេតុអ្វីមករើសក្មេងមុខចាស់ជាងសង្សាហា” ខាងប្រុសក៏ឆ្លើយឆ្លងវិញថា ស្អាតជាងច្រើនណាស់ ធ្វើអោយបង A អៀនមួយរំពេចសំពះអគុណ Pok ភ្លាមៗធ្វើអោយមិត្តភ័ក្ដដែលមករួមតុសើចលាន់រំពងតែម្ដងចា
រឿងនេះក្រៅពីហ្វេនៗ បានសើចរឹងពោះហើយនៅបានឮអ្នកទាំងពីរនិយាយពាក្យថាសង្សាទៅវិញទៅមកយ៉ាងច្បាស់ៗ
អត្ថបទដោយ : នីត្តា







