Baifern ដាក់មួយឈុតនេះផ្អើលអស់ហ្វេនៗពេញប្រទេសឈុតហែលទឹកវាលធំល្វឹងល្វើយសខ្ចីជាងត្រកូនឈ្លក់ទឹក! មានរូបភាព
ធ្វើអោយហ្វេនៗបញ្ឈរភ្នែកធំៗក្រោយពីតារាសម្ដែងស្រីកំពូលដួងចិត្តយ៉ាង Baifern Pimchanok ទៅដើរលេងនៅសមុទ្រយ៉ាងសប្បាយរីករាយនៅកោះគូន ព្រោះសាម៉ីខ្លួនបានផុសរូបភាពស៊ីអារម្មណ៍អោយហ្វេនៗបានឃើញច្បាស់ៗនិងពេញភ្នែក ទោះបីមិនមែនជាឈុតហែលទឹកតែក៏ដុតកំដៅចិត្តអ្នកមើលមិនធម្មតាដែរ
ជាក់ស្ដែង (22 ឧសភា 2022) Baifern បង្អួតកន្លែងសំខាន់ជាមួយហ្នឹងឈុតហែលទឹកជាប់គ្នាមានវាលត្រង់ចង្កេះ ស្មា និងខ្នងខាងក្រោយ តាមមកជាមួយនិងខាងក្រោយផ្នែកខាងក្រោមទោះបីជាមានខោវខាប៊ូយជើងវែងគ្របបាំងពីលើក៏អាចដឹងថាស៊ិចស៊ីកម្រិតណាដែរព្រោះឃើញខោវក្នុងឡើងខ្ពស់
ក្រៅពីនេះសាម៉ីខ្លួនបានសរសេរជាសារខ្លីៗគួអោយស្រលាញ់ថា “Care Bear គឺខ្លាឃ្មុំ តែបើ Care បងគឺជាខ្ញុំណា #WowWowWow” ធ្វើអោយគ្រប់គ្នាកើតការខ្នាញ់ចំពោះនាងជាខ្លាំង តែប៉ុន្មានសន្លឹកនិងសោះប្រមូលយកចំនួនអ្នកឡាយរាប់លានតែម្ដង
អត្ថបទដោយ : នីត្តា