ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាចម្រៀង Original Song លោក ចេន បានដឹកដៃគូដណ្ដឹងខ្លួនចូលរោងការ ដែលកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន និងពោលពេញដោយភាពរីករាយយ៉ាងខ្លាំងថែមទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍លោក ចេន ដែលជាកូនកម្លោះវិញ ក្រោយពេលរៀបមង្គលការកន្លងទៅមួយយប់ នៅថ្ងៃនេះលោកក៏បានបង្ហោះរូបភាពនិងភ្ជាប់សារយ៉ាងខ្លីនៅក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះថា៖
«ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ គឺជាថ្ងៃដែលមានក្តីសុខបំផុតក្នុងជីវិត អរគុណទាំងអស់គ្នាដែលបានចូលរួម និងជូនពរយើងទាំងពីរ »
ក្រោយពេលលឺបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្ត ជាពិសេសធ្វើឲ្យអ្នកនៅ Single ជាច្រើនចង់រៀបមង្គលការដូចលោកសឹងតែគ្រប់គ្នាទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី