ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយលោក ខាន់ ជេមស៍ ដែលបច្ចុប្បន្ននេះកូនៗរបស់លោកកំពុងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាមួយសមត្ថភាពសិល្បៈដែលមានតាំងពីក្មេង ពោលគឺមិនធ្វើឲ្យឪពុកដែលអ្នកចម្រៀងល្បីឈ្មោះម្នាក់អស់សង្ឃឹមនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញវីដេអូមួយដែលលោក ខាន់ ជេមស៍ បានបង្ហោះក្នុងបណ្ដាញសង្គម បង្ហាញពីសមត្ថភាពកូនប្រុសស្រីលេងហ្គីតា និងច្រៀងចម្រៀងជាភាសាអង់គ្លេសរួមគ្នាបានយ៉ាងល្អ ស្ដាប់ទៅពិតជាសុីចង្វាក់ពិរោះយ៉ាងខ្លាំងតែម្ដង។
តាមរយៈវីដេអូនោះ ហ្វេនៗជាច្រើនពិតជាសរសើរសមត្ថភាពកូនៗតារាចម្រៀងរូបនេះ ពិតជាមានដុងខាងសិល្បៈខ្លាំងមែន ទើបតែនៅក្មេងៗទេ តែចេញលេងហ្គីតា និងច្រៀងបានយ៉ាងពិរោះបាត់ទៅហើយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី