ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា នៅក្នុងពិធីបូជាសពអតីតតារាស្រី Tangmo យើងបានឃើញវត្តមានអ្នកសិល្បៈ បងប្អូន និងមិត្តភក្ដិជាច្រើនរបស់ Tangmo បាននាំគ្នាទៅជូនដំណើរនាងជាលើកចុងក្រោយ និងបង្ហាញក្ដីនឹករលឹកទៅកាន់នាងយ៉ាងខ្លាំងថែមទៀតផង។

ដោយឡែកងាកទៅចាប់អារម្មណ៍ Anna ដែលជាមិត្តសម្លាញ់ Tangmo ដែលខិតខំប្រឹងប្រែងធ្វើរឿងជាច្រើនដើម្បីបំពេញបំណងរបស់ Tangmo កាលនៅរស់ ស្រាប់តែមិនមានវត្តមានទៅចូលរួម ដោយក្នុងនោះនាងបានបញ្ជាក់ហេតុផលយ៉ាងដូច្នេះថា៖
«ដោយសារតែពេលនេះសភាពផ្លូវចិត្តរបស់នាង នៅពុំទាន់អាចទទួលយកហេតុការណ៍ដែលកើតមាននោះបានទេ ព្រោះវាលឿនពេកសម្រាប់នាង ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ពីរនាក់ ទាំងឪពុកចិញ្ចឹម និង មិត្តសម្លាញ់ Tangmo ភ្លាមៗ ហេតុដូច្នេះ ពេលនេះនាងសុំមកលំហែខួរក្បាលមួយរយៈ នៅកន្លែងស្ងៀមស្ងាត់ដើម្បីធ្វើចិត្ត»
ហើយនាងបានបន្ដទៀតថា៖
«នាងនឹងសង្ឃឹមថា មហាជនគ្រប់គ្នាយល់ចិត្តរបស់នាង ព្រោះនៅពេលនេះ នាងនៅតែបំពេញតួនាទីជាមិត្តល្អជានិច្ច តែសម្រាប់ពេលវេលាចុងក្រោយ នាងខកខានមិនបានជូនដំណើរមិត្តសម្លាញ់នេះ មានតែនាងម្នាក់ទេដែលយល់ ហើយនាងចង់ឱ្យគ្រប់គ្នាមកធ្វើជានាងមួយថ្ងៃ អ្នកទាំងអស់គ្នានឹងយល់ពីទំហំចិត្តនាងកាន់តែច្បាស់ថា ហេតុអ្វីបានជានាងធ្វើបែបនេះ»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី