ក្ដៅៗ! ទីបំផុតដឹងអ្នកនៅពីក្រោយការផុសរូប និងវីដេអូក្នុងបណ្ដាញសង្គមរបស់ Tangmo ហើយ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលគណនីហ្វេសប៊ុករបស់អតីតតារាស្រី Tangmo មានសកម្មភាព ដោយបង្ហោះរូបភាពនិងវីដេអូទាក់ទងនិងការស្លាប់របស់នាងមក មហាជនជាច្រើនពិតជាចង់ឃើញមុខអ្នកយកបណ្ដាញសង្គមនាងទៅលេងយ៉ាងខ្លាំង។

ជាក់ស្ដែងស្រាប់ក្រោយពេលមានពាក្យបណ្ដឹងពី Gatick និងការស៊ើបអង្កេតរបស់ប៉ូលិស​ប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញថា តាមពិតអ្នកដែលលេងគណនីរបស់ Tangmo នោះគឺជា មនុស្សប្រុស ជាជនជាតិថៃ ដែលរស់នៅ Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិច ហើយរូបគេបានប្រើប្រាស់កុំព្យូទ័រ ជាមួយនឹងស្មាតហ្វូនក្នុងការផុសនេះ ដោយបានដាក់ការកំណត់ឱ្យរួចរាល់ ឬ កំណត់ឱ្យត្រូវនឹងពេលវេលាក្នុងប្រទេសថៃ។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត ប៉ូលិសបានដាក់ការសង្ស័យថា ទូរស័ព្ទរបស់ Tangmo អាចមានអ្នកលួចផ្ញើទៅក្រៅប្រទេស ដោយមានភស្តុតាងសំខាន់មួយគឺ ជនអាថ៌កំបាំងនោះ បានផ្ញើលុយចំនួនប្រហែលជា ៥ ទៅ ៨ ពាន់ដុល្លារ ឱ្យទៅអោយអ្នកជិតស្និទ្ធជាមួយ Tangmo នៅពេលដែល ទូរស័ព្ទមិននៅក្នុងដៃប៉ូលិស៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី