បើគិតមកទល់និងបច្ចុប្បន្ននេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា បានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ហើយកន្លងមកមហាជននិងហ្វេនៗជាច្រើននៅតែចង់ចាំគ្រប់បទចម្រៀងល្បីៗរបស់អ្នកមិនភ្លេចនោះទេ។

ជាក់ស្ដែងថ្មីៗនេះ ខណៈដែលអ្នកនាងចូលរួមការប្រគុំតន្ត្រីនៅទូរទស្សន៍ប៉ុស្ដិ៍បាយន្ត័ អ្នកនាងបានលើកយកបទចម្រៀងចាស់ៗពីបទដែលមានចំណងជើងថា «ភ្លើង» និង «ជំនាញក្បត់» មកបកស្រាយផ្ទាល់នៅលើឆាក ស្ដាប់ទៅនៅតែពិរោះខ្លាំងដដែល មិនមានអ្វីប្រែប្រួលនោះទេ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ថ្វីត្បិតតែបច្ចុប្បន្ននេះមានវ័យកាន់តែជ្រេក៏ពិតមែន តែសម្លេងនៅតែពិរោះ ពិសេសពេលច្រៀងបទចាស់ៗសម្លេងនៅតែដដែលមិនប្រែប្រួលអ្វីនោះទេ៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖



អត្ថបទដោយ៖ស៊ីវលី