ប្រេនល្បីៗលំដាប់ពិភពលោកដណ្ដើមJisoo របស់BLACKPINK មកជាអ្នកតំណាងរបស់ខ្លួន!

សម្រាប់ Jisoo គឺ​ជា​តារា​ចម្រៀង និង​ជា​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង។ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង Black Pink ក្នុងខែសីហា ឆ្នាំ 2016 ក្រោមការដឹកនាំរបស់ YG Entertainment ។ ក្រោយ​មកនាងក៏បានចេញ​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង ក្នុងរឿង JTBC Snow Drop (2021-2022) ផងដែរ។ ហើយថ្មីៗនេះ ម៉ាកយីហោ Cartier ដ៏ល្បីល្បាញលើពិភពលោកបានជ្រើសរើស Jisoo ជាអ្នកតំណាងជាសាកលរបស់ខ្លួនផងដែរ។

ទន្ទឹមនឹងនោះ អនុប្រធានប្រេន Cartier លោក Arno Carrez បានបង្ហាញការទន្ទឹងរង់ចាំរបស់គាត់ចំពោះ Jisoo ដោយនិយាយថា “នាងតំណាងឱ្យសំឡេងរបស់អ្នកជំនាន់ថ្មី”។
After Footer (Active) - damrei Mr1 Zone2
បន្ថែមពីលើប្រេន Cartier Jisoo ត្រូវបានគេស្គាល់ថាបានកាន់កាប់តំណែងជាអ្នកតំណាងសកលរបស់ម៉ាក ‘Dior’ ជាមួយ​នឹង​ការ​ប្រកាស​របស់​ម៉ាក​យីហោ​ដែល​បញ្ជាក់​ថា​ចាប់​ពី​ឆ្នាំ 2021 BLACKPINK Jisooបានចូលរួមជា ‘Dior Fashion’ និង ‘Dior Beauty’ អាចប្រាប់ជាតារាម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងណាស់។

Eriya