តារាប្រុសវ័យក្មេង Non Chanon មិនទាន់ថតចប់រឿងមួយផងមានរឿងបន្តបន្ទាប់រងចាំទៀត!

Non Chanon ជាតារាសម្ដែងថៃដែលមានទេពកោសល្យបំផុតក្នុងវិស័យសិល្បៈ។ តារាសម្តែងវ័យក្មេងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សបន្ទាប់ពីសម្តែងក្នុងរឿង “Bad Genius” ។ ឆ្នាំ 2022 នេះ គាត់នឹងមានគម្រោងជាច្រើន ជាមួយនឹងបណ្តាញផ្សេងៗ។

រឿងភាគថ្មីរបស់លោក “Wanna Be” ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ VIU Thailand រៀងរាល់ថ្ងៃអង្គារ និងថ្ងៃពុធ។ នៅឆ្នាំនេះ គាត់នឹងសម្តែងជាតួនាំមុខគេក្នុងរឿង BL ដំបូងរបស់គាត់ដែលមានចំណងជើងថា “I Feel You Linger in The Air” ជាមួយ Bright Rapheephong ។

After Footer (Active) - damrei Mr1 Zone2
លើសពីនេះ តារាសម្តែងវ័យក្មេងនឹងដើរតួជាតួឯកប្រុសជាមួយ Aff Taksaorn ក្នុងរឿងភាគចិនថ្មី “Find Yourself” ។ Non Chanon ក៏កំពុងថតរឿងភាគថ្មីរបស់ខ្លួនមានចំណងជើងថា “23:23” រួមជាមួយ Shahkrit Yamnam និង Pancake Khemanit ដែលយកលំនាំតាមរឿងភាគដ៏ល្បីរបស់កូរ៉េដែលមានចំណងជើងថា “Signal” ត្រូវបានចាក់ផ្សាយក្នុងឆ្នាំ 2016 ។
យោងតាម MONO 29 លោក Non Chanon នឹងដើរតួជាតួឯកក្នុងរឿងភាគថ្មី “Remember: War of Son”។ តួសម្តែងផ្សេងទៀតនៃរឿងដែលនឹងមកដល់នេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
Eriya