Lydia ពរពោះកូនទីបី 5 ខែហើយតែហាត់ប្រាណលេងសុទ្ធតែក្បាច់ហានិភ័យ….! មានរូបភាព

ភ្លេចខ្លួនតែមួយភ្លេតសោះអ្នកម៉ាក់រូបស្រស់ Lydia Sarunrat មានសមាជិកថ្មីក្នុងផ្ទៃបាន 5ខែទៅហើយ ហើយពោះក៏រីកធំឡើងជាលំដាប់ដែរ ជាពិសេសពរពោះកូនទីបីទៅប៉ុន្ដែសម្រស់អត់មានបាក់ទៅណាសោះ មានតែស្រស់ស្អាតទ្វេគុណ

ហើយពេលនេះផងដែរម៉ាក់ចាប់ផ្ដើមរៀបចំកាលវិភាគធ្វើជាអ្នកម៉ាក់ខ្លាំងម្ដងទៀត យើងអាចឃើញបានតាមរយៈសកម្មភាពជាក់ស្ដែងរបស់ Lydia ហាត់ប្រាណរួមទាំងមានវីដេអូដ៏គួអោយស្រលាញ់ដោយម៉ាក់ៗកំពុងរត់ហាត់ប្រាណ ព្រមទាំងមានស្វាមីរូបសង្ហា Matthew Dean មកចូលរួមរត់ហាត់ប្រាណជាមួយគ្នា ជាពិសេសមានកូនៗជាទីស្រលាញ់ទាំងពីរមកអមៗជាមួយប៉ាម៉ាក់ដែរ គ្រួសារកក់ក្ដៅពិតៗឃើញមួយត្រូវតែឃើញបីទៀត

After Footer (Active) - damrei Mr1 Zone2

ហើយអ្វីដែលគួអោយកត់សម្គាល់នោះគឺកូនស្រីទីពីររបស់ Lydia ដែលតែងតែធ្វើអោយអ្នកស្រលាញ់ក្មេងធ្លាក់ក្នុងអន្លង់ស្នេហ៍ងើបមុខមិនរួចទាល់តែសោះ មកសុំរត់ហាត់ប្រាណជាមួយម្នាក់ទៀតដែរ មិនដឹងថាបារម្ភពីម៉ាមីឬពីប្អូនក្នុងផ្ទៃទេ។ នេះហើយជាអាថ៌កំបាំងរបស់អ្នកម៉ាក់រូបស្រស់ទោះបីជាមិនកូនច្រើននាក់ហើយក្ដីតែរាងនៅតែអេមចា

អត្ថបទដោយ : នីត្តា