អាណិតណាស់! សុវត្ថិឌី ធារិកា បានត្រឹមហូរទឹកភ្នែកបង្ហាញរូបថតជុំគ្រួសារក្រោយឪពុកម្ដាយស្លាប់ទៅ!(មានរូបភាព)
ក្រោយពេលឪពុកម្ដាយតារាចម្រៀងសំបូរប្រជាប្រិយភាព សុវត្ថិឌី ធារិកា ជួយគ្រោះថ្នាក់ក្រឡាប់ឡានបាត់បង់ជីវិតមក មហាជននិងហ្វេនៗជាច្រើនពិតជាអាណិតតារាស្រីរូបនេះ មិនគួរណានាងត្រូវបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័យបែបនេះនោះទេ។

យ៉ាងណាមិញថ្វីត្បិតតែពេលនេះពិធីបុណ្យបានរៀបចំរួចរាល់កន្លងទៅច្រើនថ្ងៃហើយក៏ពិតមែន តែអារម្មណ៍តារាចម្រៀងស្រីរូបនេះ នៅតែនឹករលឹកអ្នកមានគុណរបស់ខ្លួនមិនដែលឈប់នោះទេ ហើយថ្មីៗនេះគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពជុំគ្រួសារ និងដាក់រូបយំ ឃើញហើយពិតជាក្ដុកក្ដួលអារម្មណ៍ខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែកើតចិត្តអាណិតអាសូរដល់តារាស្រីរូបនេះ និងបាននាំគ្នាចូលទៅបញ្ចេញមតិលើកទឹកចិត្តឲ្យនាងឆាប់រឹងមាំ ព្រោះគ្រប់គ្នាកំពុងតែរង់ចាំនាងត្រឡប់ចូលវិស័យសិល្បៈវិញផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី