បោះទុនធំ! រឿងសុភាពបុរសជូថាថេពថ្មីពេលនេះកំពុងថតនៅប្រទេសស្វីស!

“Pon Chiwan” គឺជារឿងមួយក្នុងចំនោមរឿងភាគធំទាំង 5 “Duang Jai Tewaprom” ដែលជារឿងភាគរបស់ “Suparburoot Jutathep”។ ពេលនេះរឿងមួយនេះកំពុងថតនៅប្រទេសស្វីស ដោយសម្តែងដោយ Kao Noppakao, PP Punpreedee, Saint Suppapong, និង Danny Luciano ។ តួឯកក្នុងរឿងនេះក៏ផ្តល់ព័ត៌មានថ្មីៗដល់អ្នកគាំទ្រតាមរយៈការបង្ហោះរូបថតស្អាតៗនៅលើ Instagram ផ្លូវការរបស់ពួកគេផងដែរ។

ក្នុងរូបភាពនោះ Kao Noppakao មើលទៅសង្ហាខ្លាំងណាស់ ស្លៀកឈុតអាវធំ និងកាន់ឆ័ត្រ។
After Footer (Active) - damrei Mr1 Zone2
មិនតែប៉ុណ្ណោះ លោក Saint Suppapong មានស្នាមញញឹមដ៏គួរឱ្យស្រឡាញ់នៅក្នុងរូបថតរបស់គាត់ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមផងដែរ។ អ្នកគាំទ្រជាច្រើនក៏កំពុងតែបញ្ជេញយោបល់ថាខ្លួនកំពុងតែរងចាំរឿងដែលមានទុនធំមួយនេះក្នុងការចាក់ផ្សាយ ប្រាកដណាស់ថាមិនចាញ់រឿងមុនឡើយ។

Eriya