ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ មេធាវីការពារក្ដីរបស់អតីតតារាស្រី Tangmo លោក Decha បានចេញទម្លាយថាម្តាយ Tangmo ជាអ្នកនៅពីក្រោយរឿងគ្រប់យ៉ាង ថែមទាំងជាអ្នកផ្ញើទូរស័ព្ទទៅឱ្យ Bungjack ដោយផ្ទាល់ថែមទៀត ជាហេតុធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះផងដែរ ស្រាប់តែនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ លោក Decha ក៏បានប្រកាសក្នុងបណ្ដាញសង្គមថា ៖
«សូមគោរពអ្នកសារព័ត៌មានទាំងអស់ ពេលនេះខ្ញុំ និង ម្តាយរបស់ Tangmo បានយល់ព្រមគ្នាហើយ ចំពោះរឿងក្តី Tangmo ខ្ញុំសុំដកខ្លួនឈប់ធ្វើជាមេធាវីការពារក្តីហើយ ដោយមូលហេតុគឺមានគំនិតមិនចុះសម្រុងគ្នាក្នុងសំណុំរឿង ប៉ុន្តែពួកយើងនៅរក្សាចំណងមិត្តភាពដូចដើម»
គួរបញ្ជាក់ផងដែរថា ក្រោយពេលលោក Decha ដកខ្លួនចេញ ពេលនេះរឿងក្ដីរបស់តារាស្រី Tangmo ត្រូវបញ្ជូនទៅឲ្យ គណបក្ស ស្រ៊ីវីល័យថៃ ជាអ្នកកាន់កាប់មើលការខុសត្រូវបន្តវិញ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី