អីយ៉ា! ឃើញសុភាពៗ តែដល់ពេល Baifern បញ្ចេញក្បាច់រាំម្ដងសាហាវខ្លាំងណាស់!(មានវីដេអូ)

បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីកញ្ញា Baifern Pimchanok កាន់តែមានប្រជាប្រិយភាពខ្លាំង ជាេហតុធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍នាងខ្លាំងណាស់។

ជាក់ស្ដែងថ្មីៗនេះ នាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញវីដេអូមួយរបស់នាង បញ្ចេញក្បាច់រាំរបស់ខ្លួនយ៉ាងសាហាវ មើលទៅពិតជាពូកែមិនចាញ់អ្នករាំអាជីពប៉ុន្មាននោះទេ។

ហើយតាមរយៈវីដេអូនេះផងដែរ​ ត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាចែករំលែកពេញបណ្ដាញសង្គម និងបញ្ចេញមតិភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះឃើញតារាស្រីរូបនេះតែងខ្លួបសុភាពៗ តែដល់បញ្ចេញក្បាច់រាំសាហាវយ៉ាងនេះសោះ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី