ស្អាតទេ? ទិដ្ឋភាពសួនច្បារតូចពោរពេញដោយផ្កាស្រស់ចម្រុះពណ៌ ស្នាដៃដាំដោយតួឯកស្រីនាង Yaya Urassaya នៅឯប្រទេសន័រវេស។ ដោយការពីថ្មីៗនេះនៅក្នុងថ្ងៃសម្រាកពីកាងារ តួឯកស្រីនាង Yaya និងក្រុមគ្រួសារបានទៅលេងស្រុកកំណើតរបស់ឪពុកនៅឯប្រទេសន័រវេស ទៅដល់ Yaya ក៏មិនភ្លេចថតផ្ដិតយកទេសភាពស្អាតៗនៅទីនេះឲអ្នកគាំទ្របានឃើញផងដែរ និងបានបង្ហាញស្នាដៃជួយគ្រួសារធ្វើការលម្អរសួនច្បារ។
តួឯកស្រីនាង Yaya និងបងស្រី ក្រមុំន័រវេសដែលមានឪពុកជាជនជាតិន័រវេសនិងម្ដាយជាជនជាតិថៃ ហើយឲតែពេលបានទៅលេងទឹកដីកំណើតលោកឪពុករូបនាងក៏មិនភ្លេចផងដែរ យកសម្លៀកបំពាក់នៅទីនោះមកពាក់ និងដើរលេងមើលផ្ការីកតាមដងផ្លូវ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ