Great Warintorn បើកឱកាសឱ្យJackie Jacqueline រាំជាមួយគ្នានៅក្នុងtiktok!

សម្រាប់ Jackie jacqueline តារាសម្តែងមកពីស្ថានីយ៍ប៉ុស្តិ៍លេខ 3 នាង​កំពុង​លង់​ស្នេហ៍​នឹងតារាប្រុស Great Warintorn ហើយ​បន្ត​ចែចង់លោកថែមទៀតផង ។ សម្រាប់Great នៅតែរក្សាខ្លួនsingle មិនទាន់បើកឱ្យនរណាចូលក្នុងបេះដូងរបស់ខ្លួនឡើង។​លោកបានបង្ហើបពីមុនថា “Jackie ជា​មនុស្ស​ស្រី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ស្ថិត​ក្នុង​កម្រិត​មួយ​និយាយ​ដោយ​ស្មោះត្រង់ វា​មិន​មែន​ថា​គាត់​មិន​ល្អ​នោះ​ទេ។

ទោះជាយ៉ាងណា លោកប្រហែលជាមិនទាន់ចុះសម្រុងជាមួយនរណាម្នាក់បានទេ”។ ប៉ុន្តែ​ថ្មីៗ​នេះ​ ​ធ្វើ​ឱ្យ​មានការ​អបអរសាទរ​យ៉ាង​ខ្លាំង​លើ​បណ្តាញ​សង្គម ក្រោយឃើញទិដ្ឋភាពដ៏គួរឲ្យស្រលាញ់របស់អ្នកទាំងពីរនៅក្នុងTiktok ជាមួយគ្នាដោយបង្ហាញភាពស្និទ្ធស្នាល។
រឿង​នេះ​ធ្វើ​ឱ្យ​ហ្វេនឃ្លឹបសម្រុក​ចូល​ទៅ​បញ្ចេញ​មតិ​លើកទឹកចិត្តឱ្យពួកគេទាំងពីរបានរួមគ្នាពិតប្រាកដ។
After Footer (Active) - damrei Mr1 Zone2
Eriya