ស្ងាត់ៗគេហៅ CEO!! Great_rider10 បើធុរកិច្ចមួយទៀតជាមួយ Best Friend យិនសិន!

ចាត់ទុកថាសសៃឈាមជាអ្នករកស៊ីរបស់គ្រួសារតារាប្រុសដែលបានចែកអោយគាត់ពិតជាខ្លាំងមិនធម្មតាមែន កូនប្រុស Great_rider10 រីកចំរើនធំធាត់ជាមួយគំនិតជាអ្នកម្ចាស់អាជីវកម្ម ហើយរហូតមកទល់ពេលនេះគាត់កាន់កាប់ធុរកិច្ចជិតប្រាំប្រភេទ និងជាបន្តបន្ទាប់។

After Footer (Active) - damrei Mr1 Zone2

ដោយថ្ងៃនេះតារាប្រុសរបស់យើងបានផុសនៅក្នុងអ៊ិនស្តាក្រាមអញ្ជើញហ្វែនៗ និងមិត្តភក្តិទាំងអស់អោយទៅចូលរួមកម្មវិធីបើកសម្ភោធ Business និងផលិតផល Bionox របស់គាត់ជាផ្លូវការណ៍ហើយ។ អាជីវកម្មរបស់គាត់ធ្វើទាក់ទងនឹងផលិតផលថែរក្សាស្បែកនិងសម្រស់ផ្ទៃមុខដែលគាត់និងលោក kikdanai_rider7 ជាមិត្តដែលស្និតស្នាលបំផុតបានរួមគ្នាបង្កើតវាឡើង សាកល្បងប្រើប្រាស់ដោយខ្លួនឯងអស់ជាច្រើនឆ្នាំ។

កម្មវីធីបើកសម្ភោធ Bionox ធ្វើឡើងថ្ងៃស្អែក វេលាម៉ោង 15.00 នៅហាង eveandboy សាខា megabangna។ សម្រាប់ហ្វែនៗដែលចង់ជួបផ្ទាល់ជាមួយតារាប្រុសទាំងពីរ និងចង់សម្ភាសន៍គាត់អំពីស្ថានភាពបេះដូងនាពេលនេះអាចទៅចូលរួមកម្មវិធីនេះបានដោយសេរី។ Congratulation idol!!

អត្ថបទដោយ សា