Yaya និយាយត្រង់ៗពីអារម្មណ៍ពិតនៅពេលនៅឆ្ងាយពី Nadech ត្រូវធ្វើយ៉ាងម៉េច? តែប៉ុណ្នឹងច្បាស់ណាសថា……! មានរូបភាព
បង្កើតអោយមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងបណ្ដាញសង្គម ដោយការប្រលែងរូបភាពដ៏សែនស៊ិចស៊ីនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @urassayas ខណៈពេលប្រើពេលវេលាដើរលេងនៅមាត់សមុទ្រ San Diego និងជាពេលទៅធ្វើការក្រៅប្រទេស
ជាក់ស្ដែងតួឯកស្រីសំណព្វចិត្តរបស់ប្រិយមិត្ត Yaya Urassaya ក៏បានចេញមកបើកចិត្តនិយាយរៀបរាប់ចំពោះមហាជននូវរឿងផ្សេងៗច្រើន ហើយក្នុងនោះក៏មាននិយាយពីម្ចាស់ចិត្តរូបសង្ហា Nadech Kugimiya និងអ្នកម៉ាក់ មុននិងបង្ហាញពីអាមរ្មណ៍របស់ខ្លួនយ៉ាងច្បាស់លាស់នៅពេលត្រូវនៅឆ្ងាយពីខាងប្រុស
ដំណើរកំសាន្ដជាក់ស្ដែងឃើញថាស៊ិចស៊ីខ្លាំងណាស់?
“មានយកកាបូបបាំងខ្លួនហើយតើ (សើច) ធ្វើដំណើរច្រើនមួយរយៈនេះ ប៉ុន្ដែស្ដាយដែលនៅមិនយូរ មានរូបច្រើនណាស់ ប៉ុន្ដែអ្នកម៉ាក់គាត់ជ្រើសរើសអោយតែប៉ុណ្ណឹង”
អ្នកម៉ាក់ហាមឬមួយបងដេតហាម?
“ម៉ាក់ហាមចា (សើច) បងគាត់ស៊ិចស៊ីស្រាប់ទៅហើយ”
នៅពេលនៅឆ្ងាយពីបងសម្លាញ់បែបនេះតើនរណានឹកនរណាខ្លាំងជាង?
“ប្រហែលៗគ្នាចា (ញញឹម) ដល់ពេលនៅឆ្ងាយពីគ្នាយូរពេក ក៏ផ្ញើរសារបារម្ភរកគ្នាហើយ”
ឧទារហណ៍ថាបងបាត់ទៅយូរតើយើងមានប្រតិកម្មទេ?
“មាន គាត់ធ្លាប់បាត់មុខយូរពេលទៅធ្វើការ ពេលខ្លះក៏ត្រូវគិតត្រូវបើកចិត្តបន្ទិច ប៉ុន្ដែក៏ត្រូវខលទៅរកអ្នកដែលនៅជិតៗគាត់តែម្ដង (សើច) ក៏សួរនាំខ្លះទៅខា្លចបងគាត់មានរឿងអីកើតឡើងដែលយើងមិនដឹងអីហ្នឹង”
អត្ថបទដោយ : នីត្តា


















