ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ជាពិសេសកូនស្រីអ្នកនាងនៅពេលនេះក៏ធំពេញក្រមុំ និងមានសម្រស់ស្រស់ស្អាតមិនចាញ់ម្ដាយនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ នៅពេលឃើញវីដេអូបង្ហាញពីសកម្មភាពអ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលកម្មវិធីមួយ ពេលឈរទន្ទឹមគ្នាសម្រស់មិនចាញ់គ្នា បើអ្នកមិនដឹងស្មានថាជាបងប្អូននិងគ្នាថែមទៀតផង ព្រោះសម្រស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏នៅក្មេងវ័យ រីឯកូនស្រីពីធំក៏កាន់តែស្រស់ស្អាតខ្លាំង។
លើសពីនេះទៅទៀត តាមរយៈវីដេអូនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរសម្រស់ម្ដាយកូនអ្នកទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតខ្លាំងឡើងៗ នរណាឃើញក៏លួចច្រណែនដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី