មិនបានឈ្លក់វង្វេងនឹងការស្គមទេចាស! តារាសម្ដែងស្រីសម្រស់លេចធ្លោរនាង Mai Davika បានបដិសេដភ្លាមៗក្រោយមានអ្នកសួរថា នាងឈ្លក់នឹងការស្គមឈ្លក់នឹងការសម្រកទម្ងន់ខ្លាំងឬបានជាមួយរយះនេះរូបនាងស្រកសាច់ខ្លាំងយ៉ាងនេះ?
ដោយ Mai បានបញ្ជាក់ប្រាប់ផងដែរថា នាងមិនបានឈ្លក់នឹងការស្គមខ្លាំងគិតតែពីសម្រកមិនគិតគូពីសុខភាពនោះឡើយ។ នាងទទួលស្គាល់ថាប៉ុន្មានឆ្នាំចុងក្រោយនេះរូបនាងមានការសម្រកទម្ងន់ខ្លាំងហាត់ប្រាណខ្លាំងថែមទាំងធ្វើការកម្រិតរបបអាហារ។ តែពីរឆ្នាំចុងក្រោយនេះនាងលែងសូវហាត់ប្រាណខ្លាំងដូចមុនហើយ ហើយអាហារក៏មិនបង្អត់ខ្លួនឯងនោះដែរញុាំតាមធម្មតា។ ដោយពីរឆ្នាំមកហើយនាងមានអាការះចេះតែវិលមុខ ពេលនេះនាងមិនបានព្យាយាមសម្រកនោះទេ ហើយនាងក៏មិនបានថ្លឹងគីឡូខ្លួនឯងនោះឡើយទើបមិនដឹងថាពេលនេះខ្លួនឯងមានគីឡូប៉ុន្មាន សំខាន់ពេលនេះនាងមើលថែសុខភាពខ្លួនឯងនិងមើលទៅការស្លៀកពាក់បើស្លៀកសមគឺល្អហើយសម្រាប់នាង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ