មាន BLACKPINK តែមួយគត់ដែលមានឱកាសចូលរួមពិធីខួបកំណើតរបស់ម្ចាស់ក្សត្រី Elizabeth II នៅស្ថានទូតអង់គ្លេស !
BLACKPINK បានចូលរួមពិធីខួបកំណើតរបស់ម្ចាស់ក្សត្រី Elizabeth II និង Platinum Jubilee (គម្រប់ខួប 70 ឆ្នាំរបស់ព្រះមហាក្សត្រិយានីក្នុងឋានៈជាព្រះមហាក្សត្រ) នៅស្ថានទូតអង់គ្លេសនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ក្រុមចម្រៀងនារី K-pop ល្បីទូទាំងពិភពលោកបានចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាឯកអគ្គរដ្ឋទូតផងដែរ។
សន្និសីទប្រជាជាតិនៃភាគីនានាស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានប្រារព្ធឡើងកាលពីខែវិច្ឆិកាឆ្នាំមុនក្នុងចក្រភពអង់គ្លេស។ នៅថ្ងៃនេះ Rose សមាជិកក្រុម BLACKPINK បានថ្លែងសុន្ទរកថាអបអរសាទរព្រះមហាក្សត្រីក្នុងថ្ងៃខួបកំណើតដែលប្រារព្ធខួបលើកទី 70 របស់ព្រះមហាក្សត្រិយានី។
Rose បាននិយាយក្នុងនាមសមាជិក BLACKPINK ទាំងអស់ថា “យើងចង់និយាយអរគុណម្តងទៀតទៅកាន់ស្ថានទូតដែលបានផ្តល់ឱកាសនោះដល់ពួកយើង [ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតនៃ COP26]។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលត្រូវបានអញ្ជើញក្នុងពិធីមួយនេះ»។
After Footer (Active) - damrei Mr1 Zone2
Eriya





