សម្រាប់តារាប្រុសវ័យក្មេងដ៏ក្តៅគគុកដូចWin Metawinថ្ងៃនេះ ២៧ ឧសភា អ្នកគាំទ្រជាច្រើនបានធ្វើដំណើរទៅចូលរួមអបអរសារទរជោគជ័យថ្មីមួយទៀតក្នុងជីវិតរបស់ Win។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីមហាវិទ្យាល័យសេដ្ឋកិច្ច តំបន់អន្តរជាតិ សាកលវិទ្យាល័យThamasat។ ព្រឹកមិញនេះដែរអ្នកគាំទ្របានចូលរួម hashtag #WinGraduationDay និងអបអរសាទរ Winដែលtrend ក្នុងtwitter លេខ #1 និង #2 ភ្លាមៗ។ 
បន្ថែមពីលើអ្នកគាំទ្រថៃដែលមកអបអរសាទរផ្ទាល់នូវនឹងកន្លែងរាប់រយនាក់ អ្នកគាំទ្រមកពីជុំវិញពិភពលោក នៅតែផ្ញើកាដូដើម្បីបង្ហាញពីការអបអរសាទរដល់លោក។ ដែលក្នុងនោះមានដូចជា ភួងប្រាក់ ភួងផ្កា រួមទាំងឡានដឹកអាហារពីអ្នកគាំទ្រចំនួន ២គ្រឿងដែលជាផ្ដល់ការ៉េមហ្វ្រីដល់អ្នកគាំទ្រផ្សេងទៀត។
Eriya



