Wow! តារាថៃ Susi លេងខ្លួនសុិចសុីកប់ ក្រោយពេលស្ងាត់ពីសិល្បៈមួយរយៈ!(មានរូបភាព)

ពិតណាស់កាលពីប៉ុន្មានខែមុន តារាសម្ដែងថៃស្រីអ្នកនាង Susi Susira បានជួបទុក្ខដោយត្រូវបាត់បង់ស្វាមីជាទីស្រលាញ់របស់ខ្លួន ជាហេតុធ្វើឲ្យអ្នកនាងបានស្ងប់ស្ងាត់ពីសិល្បៈមួយរយៈផងដែរ។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហាញខ្លួនសារជាថ្មី ដោយបានតុបតែងខ្លួនយ៉ាងស្រស់សិុចសីុ មហាជនឃើញហើយភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះកន្លងមកគេពុំដែលឃើញអ្នកលេងខ្លួនបែបនេះនោះទេ។

ហើយតាមរយៈរូបភាពនេះផងដែរ ក៏បានធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរតារាស្រីរូបនេះ ទោះបីជាសព្វថ្ងៃអ្នកនាងមានវ័យរាងជ្រេបន្ដិចមែន តែរូបសម្រស់និងរូបរាងគឺមិនចាញ់តារាក្មេងៗនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី