ក្រោយ​មិន​មាន​ទីផ្សារ​ផ្នែក​សិល្បៈ តារាកំប្លែង​តាចេក ខំប្រឹង​លក់​ដូរ​​បន្តិច​បន្ទួច​ដើម្បី​យកប្រាក់​ចិញ្ចឹមជីវិត​គ្រួសារ​

តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាពនាយចេក កាន់តែស្ងាត់ខ្លាំងនៅក្នុងការងារសិល្បៈ មិនសូវជាឃើញលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ដូចមុន ស្របពេលដែលលោក បានយកពេលវេលាទាំងនេះទៅរកស៊ី លក់ដូរតាមផ្លូវដើម្បីជាការសម្រាលជីវភាព នៅក្នុងគ្រួសារ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាកំប្លែងរូបនេះ ត្រូវបានអ្នកគាំទ្រលួចថតពីសកម្មភាព នៅកន្លែងដែលគាត់លក់ផ្ទាល់ ដែលធ្វើឲ្យអ្នកគាំទ្រ ដែលតែងតែតាមដានការសម្តែងរបស់លោក ពិតជាអាណិតយ៉ាងខ្លាំង ព្រោះមើលទៅលោក ពិតជាខិតខំប្រឹងប្រែងខ្លាំងនៅក្នុងការរកស៊ីមួយនេះ ទាំងដែលខ្លួនមានវ័យកាន់តែច្រើនឡើង។

ខណៈពេលដែលបានស្ងាត់ពីសិល្បៈនេះ ឃើញថាតារាដែលធ្លាប់តែធ្វើឲ្យអ្នកទស្សនាសើចសប្បាយរីករាយ តែធាតុពិតគឺមានជីវិតតស៊ូលំបាក ក្រោយការងារសិល្បៈត្រូវបានឈប់យ៉ាងដូច្នោះ។

ទន្ទឹមនឹងរូបភាព ក៏ដូចជាសកម្មភាពតស៊ូរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាអាណិតដល់លោកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏លើកទឹកចិត្តដល់លោក នៅក្នុងការធ្វើការងាររកប្រាក់ ដើម្បីចិញ្ចឹមគ្រួសារបែបនេះផងដែរ៕