ស្វីតខ្លាំងណាស់! ទីបំផុតវីដេអូថ្ងៃ MarkPrin សុំ Kimberley រៀបការចេញមកហើយ!(មានវីដេអូ)

កន្លងទៅជិត២ខែហើយដែលកំពូលតារាសម្ដែងថៃល្បីឈ្មោះលោក MarkPrin បានលត់ជង្គង់សុំ Kimberley ដែលជាគូស្នេហ៍រៀបការ ហើយវាក៏ជាពេលវេលាដែលហ្វេនៗជាច្រើន សប្បាយ និងរំភើបចិត្តយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ លោក Mark បានចេញវីដេអូ Vlog ក្នុងដំណើរកម្សាន្តរបស់លោក និង សង្សារឱ្យមហាជនបានទស្សនា ពោលគឺវីដេអូនៅថ្ងៃដែលលោកបានលត់ជង្គង់សុំគូស្នេហ៍រៀបការយ៉ាងរ៉ូមែនទិចនោះតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្នុងវីដេអូនោះយើងបានឃើញលោក Mark បាននិយាយទៅកាន់ Kim យ៉ាងដូច្នេះថា «អូនសម្លាញ់! គ្មានវេលាឯណាដែលល្អជាពេលនេះទៀតទេ។ អូនសម្លាញ់! នេះជាការពិតណា រៀបការជាមួយបងណា Baby» ហើយភ្លាមៗនោះ Kim ក៏បាននិយាយទាំងរំភើបចិត្តយ៉ាងដូច្នេះថា៖ «នេះគឺជាអ្វី? ពិតឬអត់ ខ្ញុំមិនមែនសុបិនទេ មែនទេ?»

ក្រោយពីសារភាពហើយ Mark ក៏បានបំពាក់ចិញ្ចៀន និង ជូនបាច់ផ្កាទៅកាន់តារាស្រី Kim ហើយអ្នកទាំងពីរក៏បានឱបថើបគ្នាទាំងអារម្មណ៍រំភើបលាយឡំនិងទឹកភ្នែកដែលហូរមកទាំងមិនដឹងខ្លួន ហើយពេលនោះមិត្តសម្លាញ់ Yaya និង Nadech ក៏បានទៅអបអរនិងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី