មួយរយៈចុងក្រោយនេះ Yaya Urassaya ចូលរួមកម្មវិធី និងនិយាយពីមិត្តប្រុស Nadech Kugimiya ជារឿយៗ ពេលទៅក្រៅប្រទេស។ តារាស្រីកំពូលរូបនេះ និយាយថា នាងពិតជាយល់ពីអារម្មណ៍គូស្នេហ៍ដែលរស់នៅប្រទេសផ្សេងគ្នា។ តារាល្បីមួយរូបបន្តថានាងមានអារម្មណ៍ចង់ត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមិនបានជួបមិត្តប្រុសមួយរយៈខ្លី។ អ្នកសារព័ត៌មានសួរថានាងនឹក Nadech Kugimiya ទេ ហើយនាងឆ្លើយថា “នឹក”។
Yaya Urassaya បន្ថែមថា ជាធម្មតានាងធ្វើដំណើរក្នុងរយៈពេលខ្លី។ មិត្តប្រុសរបស់នាងពេញចិត្តព្រោះនាងទទួលបានបទពិសោធជីវិត។ ពេលមិនបានជួបអ្នកទាំងពីរក៏នឹកគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះពួកគេបានផ្ញើសារឱ្យគ្នាទៅវិញទៅមកពេលទំនេរ។
After Footer (Active) - damrei Mr1 Zone2
Eriya



