ដំណឹងពិធីករស្រី apitsada កំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំបានធ្វើអោយទស្សនិកជនជាពិសេសហ្វែនៗរបស់នាងផ្ទាល់រំភើបនិងសប្បាយចិត្តជាខ្លាំង ដែលទីបំផុតថ្ងៃនេះក៏បានមកដល់។ តែនៅមានចម្ងល់ត្រង់ថាតើបុរសម្ចាស់បេះដូងមួយរូបនោះគឺជានរណា មានឋាន:ឬមានការងារជាអ្វី ស្គាល់នាងដោយរបៀបណា ចាប់ផ្តើមស្រលាញ់គ្នាតាំងពីពេលណា?
អ្នកគាំទ្ររបស់តារាស្រីយល់ថានាងចង់បើកសម្ភោធជាលក្ខណ:ឈុតធំនៅថ្ងៃ Pre-wedding តែម្តងប៉ុន្តែក៏ទ្រាំនៅចាំយូទៀតមិនបាននោះទេ ដោយពួកគេបាននាំគ្នាចូលខមមិនលើរូបរបស់តារាស្រី សុំអោយនាងផុសរូបគូអោយមើលជាសាធារណ:ខ្លះ!មុនដល់ថ្ងៃកម្មវិធីធំ ប៉ុន្តែក៏ត្រូវរងចាំអោយម្ចាស់ខ្លួនសម្រេចចិត្តដោយខ្លួនឯង។
តាមការស្រាវជ្រាវបទសម្ភាសន៍ខ្លះៗនៅក្នុងកម្មវិធីដែលមានវត្តមានរបស់នាង គ្រប់គ្នាសន្មត់ថាគូដណ្តឹងរបស់ apitsada ជាមនុស្សនៅក្រៅវិស័យសិល្ប:ហើយមានមុខតំណែងធំនៅក្នុងសង្គម។ ពួកគេមិនចង់បញ្ចេញ ឬសំញែកព្រោះខ្លាចមានដ្រាម៉ាផ្តេសផ្តាសករណីស្នេហាទៅមិនដល់ត្រើយ ម្យ៉ាងវិញទៀតតារាស្រីរបស់យើងមិនចង់អោយមានប្រវត្តិសាស្ត្រច្រំដែលដូលលើកមុខ ប្រកាសអោយគេដឹងក្តែងៗតែត្រូវបែកគ្នាដោយស្ងាត់ៗទៅវិញ។
អត្ថបទដោយ សា




