ជីវិតពិតជាហ៊ឺហារមែន! Pok-Margie បបួលហ្វេនៗដើរមើលសួនជ្រុងមួយក្នុងទីធ្លារផ្ទះទាំងមូលធំជាង……! មានរូបភាព
តុបតែងកាន់តែជិតរួចរាល់កាន់តែស្រស់ស្អាតឡើងរឿយៗ សម្រាប់ផ្ទះតារាប្រុសស្រីរបស់ Pok Passakorn និងភរិយារូបស្រស់ Margie Rasri ដោយផ្ទះរបស់អ្នកទាំងពីរ នៅជាប់ទន្លេរចៅព្រះយ៉ា ដែលមានផ្ទះជាច្រើនខ្នងក្នុងផ្ទៃដីតែមួយ
ដោយជាក់ស្ដែង Pok-Margie ក៏បានបើកចិត្តនាំដើរមើលផ្ទះថ្មី ដែលអាចប្រាប់បានថាអស្ចារ្យខ្លាំងណាស់ បើកទ្វាមើលទីធ្លារដ៏ខៀវស្រងាត់ជាង 18 រ៉ៃ
ស្រស់ស្អាតទាក់ភ្នែកតាំងតែអាងទឹកផុសដែលមានរូបសេះ8ក្បាល ព្រោះលោកប៉ាជាប់ខ្សែចិន ហើយអ្វីដែលសំខាន់ Margie កើតឆ្នាំសេះទៀត ហើយរូបសេះនេះបែរមុខទៅរកផ្ទះលោកប៉ា Margie ប្រាប់ថាជាគ្រឿងទ្រព្យនាំលុយចូលផ្ទះ ចំណែកឯខាង Pok ប្រាប់ថាកូនៗនិងរត់ចូលផ្ទះ មិនរត់ចោលលោកប៉ាទៅណា
ចំណែកឯមុខផ្ទះរបស់អ្នកទាំងពីរ វានឹងមានកៅអីមួយដែលមានតុដាក់នៅចំកណ្តាលសម្រាប់អង្គុយត្រជាក់ៗ មានដើមឈើតូចធំយ៉ាងស្រស់ត្រកាល ក្មេងៗក៏មិនផ្ទៃដីរត់លេងបានយ៉ាងសប្បាយៗដែរ ជាពិសេសលោកប៉ាប្រាប់ថាមានក្ដីណាស់ព្រោះកាលពីនៅក្មេងនៅតែក្នុងអគារ មិនដែលមានទីធ្លាររត់លេងធំបែបនេះទេ អាចដឹងបានថាកូនៗរីករាយណាស់
ស្រស់ស្អាតគ្រប់ជ្រុងគ្រប់មុំវិមានស្ដុកស្ដម ហើយអ្នកទាំងពីរក៏បានប្រាប់ទៀតថាខ្លួនបានមកនៅផ្ទះថ្មី 4 ខែហើយ
អត្ថបទដោយ : នីត្តា


































