Mint Chalida មួយស្ទាយនេះធ្វើអោយហ្វេនៗស្ទើរតែចាំមុខលែងបាន ស៊ិចស៊ីស្អាតប្លែកភ្នែកប្លែកចិត្តពិតៗ! មានរូបភាព

តែងតែផ្ដល់ស្នាដៃការងារប្រកបដោយក្ដីស្រលាញ់និងការយកចិត្តទុកដាក់ដល់ហ្វេនៗរហូតមក សម្រាប់តារាសម្ដែងស្រីស្រស់ Mint Chalida ព្រោះតែពូកែញញឹមនិងមានអារម្មណ៍ស្រស់ស្រាយបូករួមជាមួយនិងផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាងនរណាៗក៏លង់ស្រលាញ់ដកចិត្តមិនរួច

ពេលនេះ តួឯកស្រី Mint បានដើរទៅមុខមួយជំហានទៀតហើយ ព្រោះកំពុងឡើងកូដជាលំដាប់ ស្អាតជាងមុនស៊ិចស៊ីជាងមុនពិតៗ ហើយជាក់ស្ដែង (28 ឧសភា 2022) សាម៉ីខ្លួនបានធ្វើអោយគ្រប់គ្នាគាំងចំហរមាត់គ្រប់ៗគ្នាព្រោះតែរូបភាពដែលនាងបានផុសនៅក្នុង IG ប្ដូរពីនារីផ្អែមល្ហែម មកជានារីហឹរស៊ិចស៊ីប្លែកភ្នែកប្លែកអារម្មណ៍ ប្ដូរស្ទាយទាំងពណ៌សក់ស្ទើរចាំមិនបានទៅហើយ ជាពិសេសកែវភ្នែកផាត់ពណ៌គូសភ្នែកធ្វើអោយកែវភ្នែកកាន់តែទាក់ទាញនិងមុតស្រួចចាក់ទំលុះបេះដូងហ្វេនៗ

After Footer (Active) - damrei Mr1 Zone2

ដោយកញ្ញា Mint បានសរសេរជាប្រយោគខ្លីៗថា “Unlocked”  ម៉ូតនេះហ្វេនៗអោយមេដៃនិងបេះដូងភ្លាមៗមិនបាច់គិតយូរទេអោយអស់ពីចិត្តចា

អត្ថបទដោយ : នីត្តា