ឥលូវនេះ Shayfa-Phayu លែងហ៊ានឡើងចាងហើយ ព្រោះតែមានកូនពៅស្រីយ៉ាងអូន Abigail ចាំអង្គុយមើលអោយតែហា៊នខ្ជិល…..! មានរូបភាព
ក្លាយជាអ្នកម៉ាក់កូនបីជាផ្លូវការហើយ សម្រាប់តារាស្រីល្បីឈ្មោះកំពូលហ្វេសិន Chompoo Araya បន្ទាប់ពីសម្រាលកូនស្រីពៅរួច អូន Abigail ជាសមាជិកម្នាក់ទៀត លើកនេះទៅទីណាក៏មានតែឃើញក្មេងៗអ៊ូអរខ្លាំងណាស់
ថ្មីៗនេះម៉ាក់ Chom ទើបនិងផុសសកម្មភាពគួអោយស្រលាញ់ ដែលអ្នកម៉ាក់ចូលចិត្តចាប់កូនស្រីតែងខ្លួន អូន Abigail មកអង្គុយចាំមើលបងៗទាំងពីរ Shayfa-Phayu ដែលកំពុងលេងយ៉ាងសប្បាយរីករាយ វីដេអូបងៗកំពុងលេង ហើយមានឃ្លាអមជាមួយខ្លីៗថា “មកចាំមើល”
ហើយភាពគួអោយស្រលាញ់របស់អូន Abigail អោយតែនរណាៗបានឃើញហើយត្រូវតែចុចឡាយភ្លាមៗហើយកូនពៅមកលើកនេះក្នុងស្ទាយបែបផ្អែមល្ហែម ពណ៌ផ្កាឈូកហើយមានចរិកជាមនុស្សធំហើយ ថ្ពាល់ប៉ោងៗសាច់ដៃជើងណែនៗ គួអោយខ្នាញ់ណាស់កូនស្រី
អត្ថបទដោយ : នីត្តា





























