នាងគឺជាកំពូលតារាស្រីវ័យក្មេងបំផុតនៅក្នុងប្រទេសថៃដូចជា “Taew Nathaphon” ដែលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរ ហើយមានស្នាដៃលេចធ្លោក្នុងវិស័យនេះផងដែរ។ យើងឃើញការងាររបស់នាងជាញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រៅពីរឿងភាគ យើងអាចឃើញបទចម្រៀងរបស់នាងផងដែរ។
ថ្មីៗនេះ វីឌីអូ I’ll Do It How You Like It – PP Krit x TAEW ត្រូវបានបង្ហោះនៅក្នុងយូធូប។ ហើយ Taew ក៏បានបង្ហោះរូបភាពគូ “PP-Krit Amnuaydechakorn” តារាសម្តែងដ៏ល្បីមួយរូបទៀត ដែលបានចូលរួមច្រៀងនៅខាងលើ។ ដោយក្នុងនោះ Taew បានបង្ហោះរូបថតនោះ និងសរសេរចំណងជើងថា “ពួកយើងនឹងធ្វើវា 100% @pp.kritt #Illdotihowyoulikeit #Taew មួយរយភាគរយ» ក្នុងព្រឹត្តិការណ៍នេះអ្នកគាំទ្ររំភើបចិត្តជាខ្លាំង។
After Footer (Active) - damrei Mr1 Zone2
Eriya






