ពិភពលោកពណ៌ផ្កាឈូក! Tong Tong លែងថើបមិត្តស្រី Best នៅមុខហ្វេនៗសម្រាប់ថ្ងៃខួបកំណើតរបស់នាង!

ថ្មីៗ​នេះ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ Best kamsing girl វ័យ​២២​ឆ្នាំ តើ​ Tong Tong Krisakornបានបង្ហាញក្ដីស្រលាញ់យ៉ាងដូចម្ដេចខ្លះ? ព្រោះកាលពីមុនTong Tong ចំណាយមិនតិចជាងពេលសុំធ្វើ Best ជាមិត្តស្រីទេ។ ក្នុងនោះដែរ​ លោកក៏បានចាប់ផ្តើមពីការបិទហាងកាហ្វេ Chalong ទាំងមូលដើម្បីជប់លាងថ្ងៃខួបកំណើត។

Tong Tong បាន​បិទ​ភ្នែកមិត្តស្រីនាំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ប្រអប់​អំណោយ​យក្ស​នៅ​កណ្តាលហាងតុបតែងយ៉ាងស្រស់ស្អាតតាមរបៀបដែលBestចូលចិត្តបំំផុត។
នៅក្នុងព្រឹត្តិការណ៍នេះ យុវជន Tong បានបង្ហោះរូបភាពក្នុងកម្មវិធីខួបកំណើត និងបានជូនពរយ៉ាងផ្អែមល្ហែមថា HBD @bestkamsing មិនបាច់និយាយច្រើនទេ គ្រាន់​តែ​មើល​ភ្នែកបង​គឺ​គ្រប់គ្រាន់​។
Eriya