លោក mootono29 បានចាប់ផ្តើមដំណើរការលេងកីឡាដើម្បីជួយរក្សាសម្បត្តិធម្មជាតិនិងជិវិតសត្វសមុទ្រទាំងអស់ ដោយចាប់តាំងពីដើមឆ្នាំ២០២២មកគាត់ព្យាយាមទាក់ទងក៏ដូចជារៀបចំកម្មវិធីផ្សេងៗជាមួយហ្វែនៗ និងប្រជាជនថៃដើម្បីប្រមូលថវិការជួយឧបត្ថម្ភអោយតំបន់ហើយស្ថាប័នដែលត្រូវការជំនួយ។
សម្រាប់ទឹកចិត្តដើម្បីសម្បត្តិរួមដ៏ស្កឹមស្កៃមួយនេះ លោក mootono29 ទទួលបានការគាំទ្រពីសំណាក់មិត្តភក្តិនិងមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពិសេសបំផុតនោះគឺគាត់ទទួលបានកំលាំងចិត្តពេញ១០០%ពីមនុស្សស្រីដែលគាត់ស្រលាញ់បំផុតក្នុងជីវិត។ យើងសង្កេតឃើញថាគ្រប់សកម្មភាពរបស់លោកតូណូ តារាសម្តែងស្រី Nychaa តែងតែចូលរួមនិងទៅផ្តល់កំលាំងចិត្តអោយគ្រប់គ្នាដោយផ្ទាល់គ្រប់ពេលវេលា។
ចុងក្រោយរូបភាពគូជាច្រើនត្រូវបានគេចែករំលែកនៅក្នុងបណ្តាញសង្គមពីព្រោះតារាប្រុសស្រីមួយគូនេះគួអោយស្រលាញ់ខ្លាំង ពួកគេរួមដៃគ្នាដើម្បីជួយនិងចែករំលែកក្តីស្រលាញ់អោយមនុស្សហើយធម្មជាតិដែលកំពុងត្រូវការការយកចិត្តទុកដាក់ខ្ពស់។ រូបភាពរបស់ពួកគេបានធ្វើអោយហ្វែនៗនាំគ្នាចូលមកចំអន់លេងថា “អីយ៉ាពេលនេះស្អតិដូចស្ករតាំងម៉ែតែម្តងហើយ ទៅណាមកណាក៏ត្រូវទៅជាគូឃ្លាតមិនបាន”។
អត្ថបទដោយ សា





