មិនមែនទាំងពីរ! តួឯកប្រុសលោក Great ប្រកែកបដិសេដពត៌មានស្នេហាតារាស្រីទាំងពីរ…

នៅកំលោះចែស! តារាសម្ដែងប្រុសល្បីឈ្មោះច្រើនឆ្នាំតួឯកប្រុសក្នុងរឿងភាគថៃលោក Great Warintorn ពេលនេះចេញមុខនិយាយមកបញ្ចប់ពត៌មានចចាមអារ៉ាមនាពេលកន្លងមកហើយ​ ដោយលោកបានបដិសេដពត៌មានស្នេហាជាមួយតារាស្រីពីរដួងដែលគេកំពុងល្បី ពេលនេះបេះដូងលោកនៅទំនេរទេមិនទាន់មានអ្នកណានោះឡើយ។

ដោយមុននេះតារាប្រុសលោក Great មានពត៌មានជាមួយតារាស្រីនាង Jackie Shakeline ព្រោះតែតារាស្រីរូបនេះបានសារភាពត្រង់ៗថាលួចពេញចិត្តបុរសដូចជាលោក Great ជាយូរមកហើយ ទើបធ្វើឲទាំងគូមានពត៌មានជាមួយគ្នា។ ចំណែកតារាស្រីនាង Kao Supassara ទាំងគូបានសម្ដែងរឿងជាមួយគ្នា ថែមបង្ហាញភាពជិតស្និទ្ធទាំងនៅក្នុងរឿងនិងក្រៅឆាកសម្ដែង ទើបធ្វើឲអ្នកគាំទ្រគិតថាគូនេះកំពុងមានចំណងស្នេហាក្រៅឆាក។ មិនដូចជាការគិតពេលនេះតារាប្រុសលោក Great មកបដិសេដពត៌មានទាំងអស់ហើយ​ អ្នកទាំងបីគឺជាមិត្តភក្ដិក្នុងសិល្បះនិងគ្នា ពេលនេះលោកនៅទំនេរទេមិនទាន់មានអ្នកណានោះឡើយ ហើយក៏មិនទាន់គិតគូនៅឡើយដែរ។

After Footer (Active) - damrei Mr1 Zone2

តារាស្រីនាង Jackie Shakeline

តារាស្រីនាង Kao Supassara

ប្រភព៖  Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ