ផ្ទុះឥតឈប់ឈរ BTS បានក្លាយជាតារាអាស៊ីដំបូងដែលត្រូវបានលោកប្រធានាធិបតីអញ្ជើញអោយទៅទស្សនា The White House!! ពួកគេបានចេញដំណើរព្រឹកមិញនេះ!
បានក្លាយជាមោទនភាពអោយសញ្ជាតិអាស៊ីជាបន្តបន្ទាប់តែម្តងសម្រាប់ ក្រុម K-POP កូរ៉េខាងត្បួង BTS ដែលបានខិតខំប្រឹងប្រែងបង្ហាញថាអាស៊ីមិនអន់មិនចាញ់សញ្ជាតិផ្សេងៗ លើសពីនេះទៅទៀតក្រុម BTS បានធ្វើអោយបាតុកម្ម ASAIN HATE ធូរស្បើយជាមុនច្រើនខ្លាំង ដោយព្រោះពេលនេះពិភពលោកបានឃើញពីគុណតម្លៃដែលអាស៊ីមានពោលគឺស្ទើរតែខ្លាំងជាងគេក្នុងពិភពលោក។
ប៉ុន្មានឆ្នាំមុនក្រុម BTS ត្រូវបានអង្គការ UN អញ្ជើញអោយឡើងផ្តល់គំនិតនិងកំលាំងជម្រុញអោយយុវវ័យជំនាន់ក្រោយរៀនរស់ក្នុងភាពជាមនុស្សដែលប្រសើរសម្រាប់សង្គមជាតិក៏ដូចជាពិភពលោកទាំងមូល។ ឆ្នាំនេះឆ្នាំ ២០២២ ពួកគេទទួលបានកិត្តិយសកាន់តែខ្លាំងជាងមុនដោយត្រូវបានលោកប្រធានាធិបតិយសហរដ្ឋអាមេរិកអញ្ជើញអោយចូលជួបនៅ White House ដែលជាឧកាសកម្របំផុត។
ទោះបីជារវល់ជាមួយការងារផ្សព្វផ្សាយ Album ថ្មីយ៉ាងណាក៏ដោយ BTS មិនបោះបង់កិត្តិយសនេះឡើយដោយបាននាំគ្នាត្រៀមខ្លួនហើយបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកាតាមថ្ងៃដែលបានកំណត់ (ព្រឹកថ្ងៃទី ២៩ខែឧសភា)។ នៅថ្ងៃទី ៣១ ខែឧសភានេះហ្វែនៗ (Army) និងបានទស្សនាទិដ្ឋភាពថ្មីៗ គំនិតល្អៗ ដែលកើតមាននៅក្នុងកិច្ចសំណេះសំណាលយ៉ាងសំខាន់របស់ក្រុមអាស៊ីមួយក្រុមនេះជាក់ជាមិនខាន។
អត្ថបទដោយ សា











