កម្លោះសង្ហារក្នុងក្រុម BTS លោក V កំពុងតែមានការចាប់អារម្មណ៍ពីហ្វេនយ៉ាងខ្លាំង ខណៈកំពុងនិយាយភាសាថៃ
កូរ៉េខាងត្បូង ៖ វីដេអូមួយដែលត្រូវបានគេបង្ហោះចែកចាយ ពាសពេញក្នុងបណ្ដាញអ៊ីនធើណែតថ្មីៗនេះ កំពុងធ្វើឲ្យក្រុមអ្នកគាំទ្រ BTS ជាពិសេសគឺជនជាតិថៃ មានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំង ព្រោះតែក្នុងវីដេអូនេះ បានបង្ហាញពីសកម្មភាពដែល កម្លោះសង្ហារប្រចាំក្រុម BTS គឺ V កំពុងតែខិតខំប្រឹងប្រែង និយាយភាសាថៃយ៉ាងលំបាក។
វីដេអូនេះត្រូវបានគេស្គាល់ថា ជាវីដេអូក្រោយឆាក ដែលថតនៅខណៈពេល BTS ទៅប្រគំតន្រ្តីនៅឯទីក្រុង បាំងកកប្រទេសថៃ។ កាលនោះសមាជិកក្រុម រួមទាំង V បាននិយាយភាសាថៃ ម្នាក់មួយឃ្លា ប៉ុន្តែមិនស្មានថា មុនពេលអាចនិយាយបានយ៉ាងល្អនៅលើឆាក V ឆ្លងកាត់ការហ្វឹកហាត់ដដែលៗ ជាមួយនឹងការបញ្ចេញសម្លេង គួរឲ្យអស់សំណើចយ៉ាងនេះសោះ។ មើលទៅលោកពិតជាខិតខំប្រឹងប្រែងសម្បើមណាស់ ដើម្បីឲ្យហ្វេនៗរំភើបចិត្ត។
ទង្វើនេះធ្វើឲ្យហ្វេនៗ កាន់តែមានសេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះ V ក៏ដូចជាសមាជិកក្រុម BTS ទាំងអស់៕