ក្រុមអ្នកគាំទ្រគូរបស់តារាសម្តែស្រី khemanito និងលោកអធិកា មី បានកំពុងនាំគ្នាសប្បាយអបិទមាត់មិនជិតទេនាពេលបច្ចុប្បន្ននេះ ពីព្រោះបន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នា ១០ ឆ្នាំជាងអ្នកទាំងពីរបានសម្រេចចិត្តដឹកដៃគ្នាចូលពិធីមង្គលការតាមប្រពៃណីយ៉ាងអស្ចារ្យ។
កម្មវិធីអាពារហ៍ពិពារហ៍របស់ពួកគេគឺកក់ក្តៅ រៀបចំតូចតាចមានតែមនុស្សក្នុងក្រុមគ្រួសារដូចដែលតារាស្រីធ្លាប់ប្រាប់នៅក្នុងកម្មវិធីសម្ផាសន៍។ សាមញ្ញពិតមែនប៉ុន្តែមើលទៅអល្លង្ការ មានកិត្តយស ថ្លៃថ្នូរនិងសម្បូរបែបខ្លាំងខុសប្លែកពីមង្គលការទូទៅខ្លាំងណាស់។
ហើយដែលភ្លេចមិនបាននោះគឺសម្រស់របស់កូនក្រមុំ នាងស្រស់ស្អាតបំផុតមើលទៅចូថៅកែស្រីកាលពីសម័យកាលបុរាណ ដោយព្រោះក្នុងពីរកម្មវិធីកន្លងផុតទៅនេះ អ្នកនាង khemanito ជ្រើសរើសយកតែសម្លៀកបំពាក់បែបបុរាណរបស់ប្រពៃណីថៃសុទ្ធសាទ។
ឃើញហើយមិត្តភក្តិរួមវិស័យសិល្ប: និងបណ្តាហ្វែនៗនាំគ្នាចូលមកខមមិនសម្តែងក្តីរីករាយ ហើយសសើរពីសម្រស់យ៉ាងស្រស់បំព្រងរបស់នាងពេញក្នុងអ៊ិនស្តាក្រាម។ ពេលនេះគ្រប់គ្នាកំពុងរងចាំមើលឈុតរបស់តារាស្រីក្នុងកម្មវិធីបន្តបន្ទាប់របស់នាង ចង់ដឹងថាឈុតបន្ទាប់ស្អាតកម្រិតណា តោះរងចាំតាមដានទាំងអស់គ្នា!!
អត្ថបទដោយ សា







