ជាការពិតណាស់ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងថៃស្រី Taew Nataphon តែងតែទទួលរងពាក្យរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ធ្វើឲ្យនាងមានសម្ពាធផ្លូវចិត្ត រហូតក្លាយជាជម្ងឺស្រឺត (Panic Attack) ធ្វើទុក្ខក្នុងរាងកាយនាងជាច្រើនឆ្នាំថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះ នាងបានទម្លាយបទពិសោធន៍នៃការកើតជម្ងឺនេះ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដោយក្នុងនោះនាងបានរៀបរាប់ថា៖
«នៅពេលដែលនាងទើបតែកើតជំងឺនេះថ្មីៗ ប្រមាណជា ៥ ឬ ៦ ឆ្នាំ មុន គឺមានអារម្មណ៍ខាងក្នុងដូចជាមនុស្សលង់ទឹកអញ្ចឹង មានត្រជាក់ស្ពឹកទាំងខ្លួន បេះដូងលោតញាប់ខុសធម្មតា បែកញើសជោគ ហើយថែមទាំងថប់ដង្ហើមចង់ស្ទះម្ដងៗថែមទៀតផង»
មិនត្រឹមតែប៉ុនណោះ នាងបានរៀបរាប់ទៀតថា «មកទល់ពេលនេះ នាងសះស្បើយច្រើនហើយ ដោយសារតែការហាត់ប្រាណ ការសម្រួលអារម្មណ៍ និងការកាត់បន្ថយថ្នាំ។ ហើយជំងឺមួយនេះ វាអាចត្រលប់មកវិញបាន បើសិនជាយើងខ្វះការថែរក្សាខ្លួនឯង ដូចជាការដេកមិនគ្រប់ និងអ្វីផ្សេងទៀតដែលអាចប៉ះពាល់ដល់សុខភាព»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី