ហ្វេនៗសង្ស័យថា Punjan និង សង្សារបានចែកផ្លូវគ្នាស្ងាត់ៗ បន្ទាប់ពីរកឃើញភស្ដុតាងនេះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា​ បន្ទាប់ពីតារាសម្ដែងប្រុសរូបសង្ហា លោក Punjan Prama បើកបង្ហាញទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង និង តារាបង្ហាញម៉ូដជនជាតិជប៉ុន នាង Mishima Risa មក អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមនិងគ្នា។

ដោយឡែកស្រាប់តែថ្មីៗនេះ ហ្វេនជាច្រើនផ្ទុះការសង្ស័យថាអ្នកទាំងពីរបានចែកផ្លូវគ្នាដោយស្ងាត់ៗ ព្រោះមួយរយៈចុងក្រោយនេះគ្រប់គ្នាពុំដែលអ្នកទាំងពីរបង្ហាញភាពស្និតស្នាលនិងគ្នានោះទេ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលគឺនៅលើគណនីអ៊ីនស្ត្រាក្រាម អ្នកទាំងពីរក៏លែង Follow គ្នាទៀតហើយ ចំណែកបណ្ដាញសង្គមតារាស្រី Mishima Risa ក៏បានលុបរូបភាពជាមួយតារាប្រុស Punjan អស់ថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាមិញនេះគ្រាន់តែជាការសង្ស័យរបស់ហ្វេនៗតែប៉ុនណោះ ចំពោះរឿងរ៉ាវច្បាស់លាស់ មានតែរង់ចាំសាមុីខ្លួន ចេញមុខធ្វើការបកស្រាយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី