គូស្នេហ៍ Tono-Nycha គំរូកាន់ដៃគ្នាធ្វើអំពើល្អដល់សង្គមសម្រាប់ថ្ងៃអូឡាំពិច២០២២!

មានពេលដ៏គួរឱ្យស្រលាញ់ ដើម្បីឱ្យអ្នកគាំទ្រតាមដានគ្រប់ពេលវេលា សម្រាប់​គូស្នេហ៍​របស់​តួឯក​ស្រី Nycha Nattanicha Dangwattanawanit និង​តារារូប​សង្ហា Tono Phakin។ ​ប៉ុន្មាន​ឆ្នាំ​មក​នេះ តែងមាន​ភាព​ផ្អែម​ល្ហែម និង​គួរ​ឱ្យ​ស្រលាញ់​នៅ​ក្នុង​បណ្តាញសង្គម​គ្រប់​ពេល។

ថ្មីៗនេះ គូស្នេហ៍ No-Ni ចាប់ដៃគ្នាធ្វើអំពើល្អ ចូលរួមសកម្មភាព “ដើរ-រត់ OLYMPIC DAY 2022” នៅថ្ងៃទី 28 ឧសភា នៅមាត់ទន្លេ Kwan Phayao ខេត្ត Phayao ក្រោមប្រធានបទ “ដើររើសអេតចាយ-សំរាម” ផងដែរ។ ។
ដោយ Tono ប្រាប់ថានេះ​ជា​លើក​ទី​មួយ​ហើយ​ដែលខ្លួន​មក​ប្រមូល​សំរាម​នៅ​ខេត្ត​ផាយ៉ាវ។ លោកចង់​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​យ៉ាង​ខ្លាំង មិនហត់ទេ ទីក្រុង ផ្លូវក៏ស្អាត ហើយសំខាន់អ្នកនៅទីនេះស្អាតណាស់ ជួបគ្នាឆាប់ៗ” #Devil #Phayao #Thailand #Olympicday2022..